និយមន័យ៖ រកស៊ីមិនបាច់មានដើមទុន
អត្ថាធិប្បាយ
ពំនោលនេះមិនមែនជាពាក្យទំនឹមទំនៀមយូរយារមកហើយនោះទេ គឺជាពាក្យទើបនិងឮឡើងក្នុង
អំលុងដើមទសវត្សរ៍ឆ្នាំ ៩០ នេះឯង។ ប៉ុន្តែដោយពំនោលនេះបានជ្រាបចូលក្នុងចិត្តគំនិតផ្នត់អារម្មណ៍
របស់ខ្មែរយើងយ៉ាងឆាប់រហ័ស។ ដូច្នេះ គេពុំគួរខកខានមិនធ្វើអត្ថាធិប្បាយនោះទេ។
*. អត្ថានុរូប
អ្នកធ្វើនំ ធ្វើបង្អែមតែងមានម្សៅនិងស្ករជារបស់សំខាន់ជាងគេ។ ព្រោះរបស់ទាំងពីរនេះ បើខ្វះមួយ
ណាក៏ធ្វើនំមិនធ្វើបង្អែមមិនកើតដែរ។ ដូច្នេះ តោងមានរបស់ទាំងពីរនេះជាចំបាច់ខានមិនបាន។
*. អត្ថាប្បដិរូប
" ម្សៅ" នៅពេលនេះប្រៀបដូច "ប្រាក់ដើមទុន"។
ការធ្វើវិនិយោគក្តី ការរកស៊ីអ្វីមួយក្តី គេសុទ្ធតែមានប្រាក់តំកល់ទុកធ្វើជាដើមទុនទាំងអស់។ប៉ុនែ្ត
ក្នុងន័យខាងលើនេះ គេចង់និយាយពីវិនិយោគិន ឬអ្នករកស៊ីខ្លះដែលមានប្រាជ្ញាឆ្លាតវៃមិនយក
ប្រាក់ធ្វើជាដើមទុនទេ គឺគេយកកំលាំងប្រាជ្ញា មធ្យោបាយខ្ពស់ពិសេសមកធ្វើជាដើមទុនវិញ ដូចជា៖
* នៅទសវត្សរ៍ឆ្នាំ ៦០ មានវិនិយោគិនម្នាក់មកបើករោងចក្រផលិតទឹកដោះគោនៅស្រុកខ្មែរ។ គេ
ឥតមានយកលុយក្នុងហោប៉ៅមកធ្វើទេ។ ដំបូងឡើយគេអំពាវនាវរកសមាជិកក្រុមហ៊ុន ក្នុងមួយហ៊ុន
មានទឹកប្រាក់ប្រាំពាន់រៀល។ សមាជិកអាចយកប៉ុន្មានហ៊ុនក៏បាន តែត្រូវបង់ប្រាក់ជាមុនតាមលក្ខន្តិកៈ។
កាលនោះ គេប្រមូកបានប្រាក់ជាច្រើនពីសមាជិក រួចក៏បើករោងចក្រផលិតទឹកដោះគោទៅ។
ឈ្មួញកណ្តាលម្នាក់ ដើរស៊ើបរកអ្នកមានដីលក់ និងដើរស៊ើបរកអ្នកចង់ទិញដី។ លុះត្រូវគ្នារួចហើយ គេ
ក៏បានកំរៃជើងសារទាំងសងខាង។ ទង្វើនេះ ទីបំផុតគេក៏ក្លាយជាអ្នកមានបង្គួរម្នាក់។ ករណីខាងលើនេះ
សុទ្ធតែពពួកអ្នកធ្វើនំអត់ម្សៅទាំងអស់។(មន្ទីពេទ្យចំការចេក ក្រុងព្រះសីហនុ ៣-១២-២០០៦)
(ចំលងចេញពី សៀវភៅ" វចនានុក្រម សុភាសិតខ្មែរអធិប្បាយ ភាគ១ ទំ.២៧៣-២៧៤)
អត្ថាធិប្បាយ
អំលុងដើមទសវត្សរ៍ឆ្នាំ ៩០ នេះឯង។ ប៉ុន្តែដោយពំនោលនេះបានជ្រាបចូលក្នុងចិត្តគំនិតផ្នត់អារម្មណ៍
របស់ខ្មែរយើងយ៉ាងឆាប់រហ័ស។ ដូច្នេះ គេពុំគួរខកខានមិនធ្វើអត្ថាធិប្បាយនោះទេ។
*. អត្ថានុរូប
ណាក៏ធ្វើនំមិនធ្វើបង្អែមមិនកើតដែរ។ ដូច្នេះ តោងមានរបស់ទាំងពីរនេះជាចំបាច់ខានមិនបាន។
*. អត្ថាប្បដិរូប
ការធ្វើវិនិយោគក្តី ការរកស៊ីអ្វីមួយក្តី គេសុទ្ធតែមានប្រាក់តំកល់ទុកធ្វើជាដើមទុនទាំងអស់។ប៉ុនែ្ត
ក្នុងន័យខាងលើនេះ គេចង់និយាយពីវិនិយោគិន ឬអ្នករកស៊ីខ្លះដែលមានប្រាជ្ញាឆ្លាតវៃមិនយក
ប្រាក់ធ្វើជាដើមទុនទេ គឺគេយកកំលាំងប្រាជ្ញា មធ្យោបាយខ្ពស់ពិសេសមកធ្វើជាដើមទុនវិញ ដូចជា៖
* នៅទសវត្សរ៍ឆ្នាំ ៦០ មានវិនិយោគិនម្នាក់មកបើករោងចក្រផលិតទឹកដោះគោនៅស្រុកខ្មែរ។ គេ
ឥតមានយកលុយក្នុងហោប៉ៅមកធ្វើទេ។ ដំបូងឡើយគេអំពាវនាវរកសមាជិកក្រុមហ៊ុន ក្នុងមួយហ៊ុន
មានទឹកប្រាក់ប្រាំពាន់រៀល។ សមាជិកអាចយកប៉ុន្មានហ៊ុនក៏បាន តែត្រូវបង់ប្រាក់ជាមុនតាមលក្ខន្តិកៈ។
កាលនោះ គេប្រមូកបានប្រាក់ជាច្រើនពីសមាជិក រួចក៏បើករោងចក្រផលិតទឹកដោះគោទៅ។
ឈ្មួញកណ្តាលម្នាក់ ដើរស៊ើបរកអ្នកមានដីលក់ និងដើរស៊ើបរកអ្នកចង់ទិញដី។ លុះត្រូវគ្នារួចហើយ គេ
ក៏បានកំរៃជើងសារទាំងសងខាង។ ទង្វើនេះ ទីបំផុតគេក៏ក្លាយជាអ្នកមានបង្គួរម្នាក់។ ករណីខាងលើនេះ
សុទ្ធតែពពួកអ្នកធ្វើនំអត់ម្សៅទាំងអស់។(មន្ទីពេទ្យចំការចេក ក្រុងព្រះសីហនុ ៣-១២-២០០៦)
(ចំលងចេញពី សៀវភៅ" វចនានុក្រម សុភាសិតខ្មែរអធិប្បាយ ភាគ១ ទំ.២៧៣-២៧៤)
0 comments:
Post a Comment