និយមន័យ៖ធ្វើអ្នកបំរើកុំរុញរានឹងការងាររបស់ខ្លួន
អត្ថាធិប្បាយ
" ជ្រូក" នៅពេលនេះ លោកសំដៅយកអ្នកដែលបំរើការងារគ្រប់យ៉ាងរាប់តាំងពីប្រមុខរដ្ឋាភិបាលរហូត ដល់កម្មករតូចតាច។
"ទឹកក្តៅ" លោកប្រៀបដូចកិច្ចការផ្សេងៗ ដែលពិបាកៗស្មុគស្មាញចាក់ស្រេះ។
ប្រមុខរដ្ឋាភិបាល មានតួនាទីជាអ្នកបំរើរដ្ឋ គឺប្រជារាស្រ្ត។ ដូច្នេះ លោកមានភារកិច្ចធ្ងន់ធ្ងណាស់ ដែលត្រូវធ្វើ មានភារកិច្ចខ្លះមានបញ្ហាស្មុគស្មាញជាខ្លាំង បានធ្វើឲ្យលោកវិលមុខសឹងតែទ្រាំទ្រនៅតស៊ូបំ ពេញភារកិច្ចនោះឲ្យបានសព្វគ្រប់ពុំបាន។ ប៉ុន្តែដោយសេចក្តីក្លាហានដ៏អង់អាចរបស់លោកៗ ពុំបានរា ហើយរត់ចោលការងារដ៏សែនលំបាកនោះទេ។ គឺលោកមានចិត្តមានះខំប្រឹងធ្វើការងារនោះទាល់តែបានសំរេចប្រយោជន៍ជាស្ថាពរ។
រីឯអ្នកបំរើដទៃទៀតជាច្រើនមានពួកកម្មករជាដើម ដែលសុទ្ធតែមានភារកិច្ចជាអ្នកបំរើការងារ ទាំងអស់ក៏មានន័យដូចគ្នាដែរ។
ហេតុនេះហើយបានជាលោកពោលថាធ្វើ " ធ្វើជ្រូកកុំរាទឹកក្តៅ" គឺមានន័យថា ត្រូវមានសេចក្តី ក្លាហានធ្វលការងារនោះទាល់តែបានសំរេច។ ព្រោះបើគេចុះចាញ់ ឬរត់ចោលការងារ គេនឹងក្លាយជា មនុស្សកំសោយ។ (ចំលងចេញពី សៀវភៅ" វចនានុក្រម សុភាសិតខ្មែរអធិប្បាយ ភាគ១ ទំ.២៧៥)

0 comments:
Post a Comment