
ទអឺគុន ជាអ្នកនយោបាយដែលមានចក្ខុវិស័យវែងឆ្ងាយ ទោះបីព្រះអង្គជាសមាជិកសំខាន់មួយរូប ក្នុងបណ្តាអ្នកគ្រប់គ្រងរាជវង្សឆេង ដែលធ្លាប់ប្រើបន្ទាត់នយោបាយជាន់ឈ្លី រើសអើងជាតិសាសន៍ក៏ដោ យប៉ុន្តែ ទអឺគុនមានទស្សនៈចម្រើនជឿនលឿន
ជាងគេ មិនប្រឆាំងនិងបចេ្ចកវិទ្យា និងអ្នកវិទ្យសាស្រ្តពី សង្គមបស្ចឹមប្រទេសឡើយ ហើយព្រមទាំងទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់នូវ ជំនឿទុក ចិត្តយ៉ាង ពេញទំហឹង ដោយបានប្រគល់ ការងារសំខាន់ ដល់អ្នកវិទ្យា សាស្រ្ត បស្ចឹមប្រទេស ដោយ សុទ្ធចិត្តផងដែរ។ ហង្ស អាដាម ស្កាល់ វុនបែល(Jean Adam Schall Von Nell)ជាអ្នក ប្រាជ្ញអា ល្លឺម៉ង់ ម្នាក់ដែលបានទទួល កិច្ចការសំខាន់ៗ។
ហង្ស អាដាម ជាបុព្ចជិតផ្សព្វផ្សាយសាសនា បានធ្វើដំណើរមកកាន់ប្រទេសចិន រជ្ជកាល មិងស៊ីចុងធានឈី ឆ្នាំទី២(គ.ស ១៦២២)។ នាពេលដំបូង គាត់បានរៀនភាសាចិននៅក្រុងប៉េកាំង(ពើយ ជិង) ហើយបន្ទាប់មកទៀតទើបធ្វើដំណើរមកផ្សព្វផ្សាយសាសនានៅក្រុងស៊ីអាន។ អាដាម ធ្លាប់សិក្សា ស្រាវជ្រាវប្រតិទិនវិទ្យាមកយ៉ាងជ្រៅជ្រះលុះមកដល់ស្រុកចិនគាត់ក៏ប្រទះឃើញឧបករណ៍តារាសាស្រ្តជា ច្រើនដែល កួកសូវជិង ជាអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញនាសម័យរាជវង្សយាន បានច្នៃប្រឌិតនៅនៅ ស.វ. ទី ១៣ ធ្វើឲ្យគាត់មានការចាប់អារម្មណ៍ជាខ្លាំង ទើបដាក់ឈ្មោះថា “ ធីឆូ ចិន” (Tycho Brahe ជាជនជាតិដាណឺម៉ាក និងជាតារាវិទូដ៏ល្បីល្បាញនៅអឺរ៉ុបនា ស.វ.ទី១៦។គាត់បានច្នៃប្រឌិតឧបករណ៍តា រាសាស្រ្តជាច្រើន។)ដោយសារតែហង្ស អាដាមគាត់ពូកែខាងវិជ្ជាប្រតិទិនវិទ្យានោះ ទើបដល់រជ្ជកាលមិងយីចុងឆុងជិន ឆ្នាំទី៣ គ.ស.១៦៣០ រាជសំណាក់មិងបានកោះហៅគាត់ឲ្យត្រលប់ពីស៊ីអាន មកប៉េកាំងដើម្បីចូលរួមកែ សម្រួល និងរៀបចំ” ប្រតិទិនឆុងជិន” ហើយទន្ទឹមគ្នានោះទ្រង់មានរាជឳង្កាតែងតាំងគាត់ឲ្យធ្វើជាអ្នកគ្រ ប់គ្រងការចាក់ពុម្ពធ្វើកាំភ្លើងធំ ដើម្បីការពារទប់ទល់នឹងការវាយលុករបស់នគរឆេង។
តែក្រោយមក កងទ័ពនគរឆង ក៏ដណ្តើមកាន់កាប់ក្រុងប៉េកាំងបាន។ ហង្ស អាដាម គួរណាស់តែ ត្រូវចាប់ខ្លួនពីបទផលិតអាវុធប្រឆាំងនឹងទ័ពឆេង ប៉ុន្តែផ្ទុយទៅវិញ គាត់ត្រូវបានគេអញ្ជីញឲ្យចូលជួប ទអឺគុន ព្រមទាំងបានឧទ្ទេសនាមខ្លួនឯងថា........
“ ទូលបង្គំធ្វើដំណើរមកក្រុងប៉េកាំងនៅក្នុងរជ្ជកាលមិងឆុងជិន ឆ្នាំទី៣បានប្រើចំណេះដឹងថ្មីរបស់ អឺរ៉ុប យកមកកែលម្អប្រតិទិនចាស់ឲ្យបានត្រឹមត្រូវទៀងទាត់និងបានគិតផលិតឧបករណ៍ត្តួតពិនិត្យការវា ស់វែងព្រះអាទិត្យ ព្រះច័ន្ទ និងដួងតារាផេ្សងៗទៀត ដើម្បីប្រាប់ពីពេលវេលាដែលបាននាំទៅប្រើវាស់វែង ក្នុងព្រះរាជវាំង ឲ្យស្របទៅនឹងសភាពពិតជានិច្ចកាល”
បន្ទាប់មកគេក៏បានទស្សន៍ទាយអំពីពេលកំណត់សូរ្យគ្រាស ដែលនឹងកើតឡើងនៅថ្ងៃ ១ កើតខែ ៨ ដែលខ្លួនបានព្យាករណ៍មកជាក់លាក់រួចហើយ ដោយអញ្ជើញ ទអឺគុន និងអាមាត្យគ្រប់ជាន់ថ្នាក់ មករួមគ្នាពិសោធមើល។ សូរ្យគ្រាសក៏កើតមានតាមដែល ហ្សង់ អាដាមបានព្យាករណ៍ទុកមែន។ ទអឺគុន ពោលសរសើរមិនដាច់។ ទ្រង់បានជឿជាក់ និងផ្តល់តម្លៃដល់ភាពឈ្លាសវៃខាងតារាសាស្រ្ត និងប្រតិទិនវិ ទ្យារបស់ ហ្សង់ អាដាមជាខ្លាំង។ ទ្រង់ឈ្វេងយល់ឃើញថា ប្រតិទិនវិទ្យាថ្មីរនស់អឺរ៉ុប” មានការគណនា និងត្រួតពិនិត្យយ៉ាងជាក់លាក់” វាស់វែងបានយ៉ាងត្រឹមត្រូវ ទើបយល់ព្រមឲ្យ ចាប់ផ្តើមប្រើប្រតិ ទិនថ្មីនោះទូ ទាំងប្រទេស តាំងពីសករាជ ឆេងស៊ឺជូ ឆ្នាំទី២ គ.ស.១៦៤៥ តរៀងទៅ។ នាចុងឆ្នាំ ក្នុងឆ្មាំ ដដែល ទអឺគុន បានតែងតាំងហ្សង់ អាដាម ជាមន្ត្រីជាន់ខ្ពស់បំផុត ក្នុងក្រុមអ្នកវិទ្យាសាស្រ្ត ដែលជា ការតែងតាំងជនបរទេស ខុសពីទំនៀមទំលាប់ចាស់របស់ជាតិ។
ទអឺគុន ទ្រង់លើកតំកើង និងទុកព្រះទ័យ ហ្សង់ អាដាម ជាខ្លាំងព្រមទាំងគាំទ្រដល់ការងាររបស់គាត់ យ៉ាងពេញទំហឹង។ ដោយសារតែគាត់ត្រូវសង្កេតដួងតារានៅលើមេឃជារៀងរាល់យប់ ទើបទ្រង់បានលើកលែង ជាពិសេសចំពោះគាត់ ដោយមិនបាច់ចូលគាល់នៅពេលព្រឹកដូចគេទេព្រមទាំងផ្តល់” ការស្វាគមន៍យ៉ាងសក្តិស មនឹងកិតិ្តយស” ទៀតផង។ រៀងរាល់ថៃ្ង ទ្រង់ឲ្យចុងភៅវាំង” ធ្វើអាហារឲ្យពីរពេល” ហើយចាត់ទុកថា ហ្សង់ អាដាម ជា” តំណាងឲ្យអ្នកវិទ្យាសាស្រ្ត” និង “សុំសម្តែងការគោរពដ៏ជ្រាលជ្រៅចំពោះវិជ្ជាគណនាដ៏ខ្ពង់ខ្ពស់ របស់គាត់” ព្រមទាំងលើកតម្កើងគាត់ជា” បុគ្គលអច្ឆរិយៈ”។ក្នុងរជ្ជកាល ស៊ឺជូស៊ុយជឺ ឆ្នាំទី៧ គ.ស.១៦៥០ គឺជាឆ្នាំចុងក្រោយដែល ទអឺគុន ត្រូវបញ្ចប់តួនាទីជាអ្នកសម្រេចរាជកិច្ចជំនួសព្រះមហាក្សត្រ។ដើម្បីតបស្នងសងគុណបំណាច់សមិទ្ធផលក្នុងការគណនាតារាសាស្រ្ត និងប្រតិទិនរបស់ ហ្សង់ អាដាម ទ្រង់បានផ្តល់សិទិ្ធពិសេសឲ្យ ហ្សង់ អាដាមសាងសង់ព្រះវិហារតាមប្លង់ របស់អឺ រ៉ុប នៅក្បែរច្រកទ្វាស៊ាន អ៊ូ(ស៊ានអ៊ូមិន) ព្រមទាំងឲ្យឆ្លាក់អក្សរឡាតាំង លាយគ្នាជាមួយអក្សរចិនជា” សិលាចារឹក” ផងដែរ។ ទន្ទឹមនឹងនោះព្រះអង្គក៏បានកំណត់ឲ្យ ហ្សង់ អាដាម ផ្សព្វផ្សាយសាសនាយ៉ាងណាកុំឲ្យ បំពាននឹងច្បាប់ប្រទេសចិន។
ចំណាំ៖ ទអឺគុន ទ្រង់បានលើកស្ទួយអ្នកចេះដឹង សូម្បីជាជនបរទេសក៏ដោយ ដែលជាការបើកទូលាយ ដើម្បីរៀនសូត្រ និងចម្រាញ់យកផលប្រយោជន៍ពីចំណេះដឹងផ្សេងៗនៅលើលោក ល្អជាជាងការបំបិទខ្លួនឯង ស្លាប់តែខ្លួនឯង រស់តែខ្លួនឯង ពុំមានអ្វីរីកចម្រើនដលើខ្លួនឡើយ។
យើងគួរតែទទួលស្គាល់ចំណេះដឹង ទោះជាមកពីទីណាក៏ដោយ…មានអ្នកខ្លះ អួតខ្លូនឯងសម្បើម ណាស់ថា កុំធ្វើតាមបរទេស…..តែបែរមកខ្លួនឯងវិញ តាំងពីខោអាវ សម្លៀកបំពាក់ ស្បែកជើង នាឡិកា… សុទ្ធតែជារបស់ផលិតពីបរទេស…..គួរឲ្យសង្វេគពេកក្រៃ…..?
ថ្ងៃមួយព្រះអង្គម្ចាស់ ឈីវុនកុង ទ្រង់ចេញទៅប្រពាតនៅអតីតនគរកួក
ព្រះអង្គទ្រង់ត្រាស់សួរទៅប្រជានុរាស្រ្តនៅទីនោះថា
“ហេតុអ្វីបានជានគរកួក ត្រូវរលំរលាយដូច្នេះ?”
ប្រជារាស្រ្តឆ្លើយថា
“ព្រោះព្រះចៅនគរកួក ស្រឡាញ់អំពើល្អ ស្អប់អំពើអាក្រក់”
ឈិវុនកុង កាន់តែឆ្ងល់លើសដើម ព្រះអង្គក៏ត្រាសសួរបន្ត….
“បើអញ្ចឹងព្រះអង្គគឺជាក្សត្រដ៏ប្រពៃហើយ! ស្អប់អំពើអាក្រក់តែមិនព្រមលះបង់”
“ដកស្រង់ពីគម្ពីរ ជិនគួន ជិងយ៉ៅ”
0 comments:
Post a Comment